khmer eng
  • លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំភ្នំដិន
     
    ចែករំលែក ៖

    នាថ្ងៃដដែលវេលាម៉ោង១១:០០ព្រឹក គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (ហៅកាត់ថាគណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំភ្នំដិន ដឹកនាំដោយ លោក ទាន សារ៉េត ប្រធានក្រុមប្រឹក្សាឃុំភ្នំដិន ស្តាប់របាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ បញ្ហាប្រឈម និងសំណូមពរនានា ។
    នៅក្នុងឱកាសនោះដែរ គណៈប្រតិភូគណៈកម្មការទី៥ ព្រឹទ្ធសភា បានឧបត្ថម្ភម៉ាស់ចំនួន១០ប្រអប់ និងថ្នាំវីតាមីនសេ(KAL-CEE ORANGE)ចំនួន១០ប្រអប់ទុកសម្រាប់ប្រើប្រាស់នៅក្នុងសាលាឃុំភ្នំដិន និងបានឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំភ្នំដិនចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានថ្នាំវីតាមីនសេ (KAL-CEE ORANGE) ចំនួន ០១ប្រអប់ ក្រមាចំនួន ០១ និងថវិកាចំនួន៥០.០០០រៀល
    (ប្រាំម៉ឺនរៀល) ស្ថិតនៅសាលាឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ